ឧត្តរមានជ័យៈ វេលាម៉ោង៨ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព ជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញចុះ មកសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៦ ខាងមុននេះ។
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គយ ចល័ត សរុបចំនួន ៦៧នាក់ ៕
មតិយោបល់