ព័ត៌មានជាតិ

ជង់មិនភ្លេចកុកទេ​!ករណីឃាតកម្មសំលាប់ថៅកែអេតចាយជាង១០ឆ្នាំត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយតាំងពីខេត្តតាកែវ…

បាត់ដំបង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃ ចន្ទ៥កើតខែពិសាខឆ្នាំថោះបញ្ចស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសាឆ្នាំ២០២៣ អនុវត្ត តាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តម​សេ​នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងនគរបាលក្នុងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនី​យ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងទៅនាំយកជនជាប់ចោទម្នាក់ក្នុងករណីឃា-ត-ក-ម្ម ប្រព្រឹត្តិនៅក្រុងបាត់ដំ​បងកាលពីអំឡុតជាង១០ឆ្នាំមុន ពីសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ជនជាប់ចោទមានឈ្មោះ ច្រាញ់ អឿម ហៅណាវ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុនពេលប្រព្រឹត្តិបទល្មើសរស់នៅ ភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង មុនពេលចាប់ខ្លួនជនត្រូវចោទរស់នៅក្នុងខេត្តតាកែវ ។តាមអំណាចសាលក្រមព្រហ្មទ័ណ្ឌលេខ១១៤ (ឈ)​ចុះថ្ងៃទី ៣១ខែមីនា ឆ្នាំ ២០១៤ របស់សាលាដំបូង ខេត្តបា​ត់ដំបង ដែលមានលោក យាប់ មេត្តា ជាប្រ​ធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចផ្តន្ទាទោសជនជាប់ ចោទឈ្មោះ ច្រាញ់ អឿម  ភេទប្រុស អាយុ ៣៥​ឆ្នាំ ដាក់ពន្ធនាគារកំណត់រយ:ពេល ២០ឆ្នាំ(ម្ភៃ)​ឆ្នាំពីបទឃា-ត-ក-ម្មដែលមានស្ថានទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តិនៅចំណុចភូមិ១៣មករា សង្កត់​ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១២ ។សូមរំលឹកជូនថា កាលពីរាត្រីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១២ ដែលមានរយ:ពេលជាង១០ឆ្នាំកន្លងទៅ នៅចំណុចស្តង់ ទិញ លក់អេចចាយមួយកន្លែងស្ថិតនៅក្នុងផ្សារ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានការភ្ញាក់ ផ្អើលមួយនៅពេលដែលមានករណីឃាតកម្មទៅលើថៅកែអេតចាយទាំងម្តាយនិងកូន​ស្រី បង្កឡើងដោយ ឃា-ត ករជាជនសង័្សយមិនស្គាល់អត្តសញ្ញាណបានស-ម្លា-ប់ ឈ្មោះ ឈួរ មួយភេទស្រីអាយុ ៤៥ឆ្នាំជាម្តាយនិងឈ្មោះ តាំង គាងគាង ភេទស្រី អាយុ ១៣ឆ្នាំជាកូនបង្កើត គួរឱ្យសង្វេគបំផុត ។នៅក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាល និងជំនាញពាក់ព័ន្ធបានចុះទៅដល់ទីកន្លែងកើតហេតុធ្វើការ ស្រាវជ្រាវស៊ើបអង្កេត និងធ្វើការត្រួតពិនិត្យនៅទីកន្លែងកើតហេតុ រហូតឈានទៅកំណត់មុខ​សញ្ញាបាន និងស្វែង រកចាប់ខ្លួនប៉ុន្តែមុខសញ្ញាជាជនសង័្សយបានគេខខ្លួនបាត់ពីមូលដ្ឋាន។ ផ្តើមពីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកសាលាដំ​បូងខេត្តបាត់ដំបង ដើម្បីវិនិច្ឆ័យទោសចំពោះជនសង័្សយតាមផ្លូវច្បាប់ ហើយក្នុងរយ: ពេលដ៏វែងឆ្ងាយនេះសមត្ថកិច្ចនគរបាលមិនបានបោះបង់នូវការស្រាវ​ជ្រាវស្វែងរកមុខសញ្ញាជាជនដៃដល់នេះ ដើម្បីយកមកទទួលទោលនោះដែរ ។នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៣ ដោយបានការ​សហការជាមួយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន​នគរ បាលខេត្តតាកែវជនជាប់ចោទរូបនេះត្រូវបានចាប់ខ្លួននៅទីនោះ ក្នុងពេលដែលរូបគេទៅសំងំលាក់ខ្លួននៅទីនោះនារយ:ពេលចុងក្រោយនិងបានប្រព្រឹត្តិអំពើល្មើសច្បាប់មួយថ្មីទៀត ហើយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំយកនិងចាត់ចែងរៀបចំបញ្ជូនទៅសាលា​ដំ​បូងខត្តបាត់ដំបងនៅថ្ងៃទី២៥ខែ​ មេសាឆ្នាំ២០២៣​ម្សិលមិញនិងត្រូវបានអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង ចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត នៅថ្ងៃទី ២៥ខែ មេសា ឆ្នាំ២០​២​៣ ដដែលរួចរាល់ហើយនិងរង់ចាំទទួលនូវ ការអនុវត្តទោសតាមអំណាចសាលក្រមតែប៉ុណ្ណោះ។ក្រុមគ្រួសារជនរងគ្រោះដែលរង់ចាំភាពយុត្តិធម៌ក្នុងរយ:ពេលជាង១០ឆ្នាំយ៉ាងអន្ទះសារ ចំពោះការ​បាត់បង់សមាជិកគ្រួសាររបស់ខ្លួននោះសង្ឃឹមនិងជឿជាក់ថាជនជាប់ចោទត្រូវតែទទួលទោសកំហុសរបស់ខ្លួនស្របតាមទង្វើនិងសកម្មភាពដែលរូបគេបានប្រព្រឹត្តិដ៏ឃោរ-ឃៅនាពេលកន្លងមក៕

មតិយោបល់