ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្តេចឪឡឹក! មួយដើមប្រមូលផលម្តងបាន១៣១ផ្លែ

ចិនៈ ជាធម្មតាឪឡឹកមួយដើមអាចប្រមូលផលម្តងបានត្រឹម១ទៅ៤ផ្លែ ប៉ុណ្ណោះ ប៉ុន្តែឪឡឹកបង្កាត់ពួជថ្មី ដោយក្រុមហ៊ុន បច្ចេកវិទ្យាកសិកម្មមួយ បានបង្កើតកំណត់ត្រាថ្មីនៅក្នុងសៀភៅកំណត់ត្រាពិភពលោក ហ្គីណែស World Guinness Record Book ដោយឪឡឹកនោះ មួយដើមអាចប្រមូលផលម្តងបាន ១៣១ផ្លែ។

យោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៥ ខែសីហានេះបានឲ្យដឹងថា ប្រទេសចិនហាក់ដូចជាពួកែពិតៗនៅក្នុងការបង្កើតរុក្ខជាតិទំនើប គ្រាន់តែប៉ុន្មានសប្តាហ៍បន្ទាប់ពីបានការប្រកាសបង្ហាញអំពី«ដើមឈើប៉េងប៉ោះតីយាវហឺ» ដែលអាចផ្តល់ផលជាង ៣០.០០០ផ្លែ នៅពេលតែមួយ ថ្ងៃនេះគេនឹងប្រាប់អំពីឪឡឹកបង្តាត់ពូជថ្ មីដែលគេឲ្យងារថា «ស្តេចឪឡឹក» ដែលអាចផ្តល់ផ្លែសរុបមធ្យមបានជាង១០០ផ្លែក្នុងមួយដើម។

ស្តេចឪឡឹកនេះបង្កើតឡើងដោយក្រុងហ៊ុនបច្ចេកវិទ្យាស្រាវជ្រាវ និងបង្កាត់ពូជ Zhengzhou។ឪឡឹកនេះត្រូវបានគេទទួលស្គាល់ថាជាប្រភេទឪឡឹកដែលផ្តល់ផលច្រើនជាងគេបំផុតនៅក្នុងពិភពលោក ក្រោយពេលវាបានផ្តល់ផល១៣១ផ្លែក្នុងរយៈពេល៩០ថ្ងៃ៕

watermelonwatermelon.jpeg1watermelon.jpeg2

មតិយោបល់