ភ្នំពេញៈ នាវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកបរបុករត់បន្សស់ទុកស្លាកលេខ ភ្នំពេញ 2BR-1299 បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួស ទីតាំងស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ។ លុះពេលបើកបរមក ដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកបណ្តាលឲ្យដួលរងរបួស ។ ចំណែករថយន្តបង្កហេតុនោះវិញ បន្ទាប់ពីកើតហេតុ បានបន្ថែមល្បឿនយ៉ាងលឿនឆ្ពោះមុខបាត់ស្រមោលតែម្តង ដោយបានបន្សល់ ទុកនៅស្លាកលេខភ្នំពេញ 2BR-1299 នៅនឹងកន្លែងកើតហេតុ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំណាត់ការ របស់កម្លាំងសមត្ថកិច្ចយ៉ាងណានោះទេ ដោយពុំមានប្រភពព័ត៌មានបញ្ជាក់ប្រាប់ឲ្យដឹងលម្អិត ហើយទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕








មតិយោបល់