ព័ត៌មានជាតិ

នគរបាលស្រុកទឹកផុស ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចក្របីចំនួន០៤ក្បាល

កំពង់ឆ្នាំង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង០១និង៣០ នាទីរំលងអធ្រាត្រ ចូលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណី អំពើលួចក្របី ចំនួន០៤ក្បាល ញីចំនួន០៣ក្បាល និងកូនឈ្មោល ចំនួន០១ ក្បាល បានដឹកទៅឡើងរថយន្ត នៅចំណុច ព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង០២នាក់៖ ១.ឈ្មោះ ម៉េន បាវ ភេទប្រុស អាយុ៣១ឆ្នាំ ។ ២.ឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ២៧ឆ្នាំ ។
ជនសង្ស័យទាំង០២នាក់ រស់នៅ ភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

វត្ថុតាងរួមមាន៖ រថយន្តសាំងយ៉ុង០១គ្រឿង (កែឆ្នៃ) ក្របី ០៤ ក្បាល ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់