កណ្កាលៈ នាវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Lexus Rx330 មួយគ្រឿង ពាក់ស្លាកលេខនគរបាល ២.៨៧៦៨ បុក Pass App បណ្តាលឲ្យរងការខូចខាត និងម្ចាស់រងរបួស ទីតាំងស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្កាល ហើយបើករត់ទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់ រហូតដល់ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ទើបឈប់ចំណែកតាតៃកុងចុះរត់គេចខ្លួនទៅបាត់ស្រមោល ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus Rx330 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល ២.៨៧៦៨ ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុច កើតហេតុបានបុកម៉ូតូPass App មួយគ្រឿង នៅត្រង់ម្តុំរង្វង់មូលតាខ្មៅ បណ្តាលឲ្យម្ចាស់Pass App រងរបួស ។ ពេលនោះរថយន្ត បង្កហេតុបានបន្ថែមល្បឿនបើករត់គេចមកដល់ត្រង់ចំណុចភូមិស្ទឹងជ្រៅ បានបុករបងផ្ទះពលរដ្ឋបណ្តាលឲ្យបាក់រងការខូចខាត ។ ចំណែករថយន្តទៅមុខលែងរួច ។ ខណៈនោះតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកធ្វើការពិនិត្យទៅតាមនីតិវិធី ។ បន្ទាប់មកសមត្ថកិច្ចបាន ធ្វើកំណាត់ហេតុ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា កម្លាំងសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ចំពោះករណីមួយនេះ ហើយទាំងនេះគ្រាន់តែព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់