ព័ត៌មានជាតិ

ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន នៅចំណុចស្ពានឆ្លងអាងទឹកតាម៉ុក

ឧត្តរមានជ័យ: យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦និង០០នាទីល្ងាច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦និង៣០នាទីព្រឹក កម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋពុំមានទេ តែខណ:នេះមន្ទីរខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណ:អន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។
-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕

 

មតិយោបល់