ឧត្តរមានជ័យៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ បានប្រជុំផ្សព្វផ្សាយដាក់ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ ដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ នៅពេលឆាប់ៗ ខាងមុខនេះ។
ការដែលប្រជុំដាក់ផែនការការពារនេះ ដឹកនាំដោយលោក វរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ និងដោយមានការអញ្ជើញចូលរួមពី លោកអធិការរង លោកនាយ-នាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍ មន្ត្រីចំណុះអធិការដ្ឋាននគរបាលស្រុក សរុបចំនួន៦៥នាក់ ៕
មតិយោបល់