ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសចិន នឹងមកដល់កម្ពុជា នៅយប់ថ្ងៃ២១ មេសា នេះ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានប្រាប់ Post News ឲ្យដឹងថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកកម្ពុជា នៅវេលាម៉ោងប្រមាណជាង០៩:០០ យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ។

មន្ត្រីបន្តថា នៅវេលាម៉ោង០៩:០០ ព្រឹកថ្ងៃទី២២ ខែមេសា លោក វ៉ាង យី នឹងជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ បន្ទាប់ពីជំនួបចប់ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ នឹងធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សា។

លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ដ៏ល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ផងដែរ៕

photo_2016-04-21_11-47-45

មតិយោបល់