ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉កនិងPass App បុកគ្នាពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង០១និង៥០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉កម៉ូតូ និង Pass App បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងត្រង់ចំណុចក្រោមស្ពាន៥មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញPass App១គ្រឿង ធ្វើដំណើរចេញពីម្តុំអង់តែនទួលគោក ឆ្ពោះទៅផ្សារដើមគ ។ លុះពេលបើកបរ មកដល់ត្រង់ចំណុចកើតហេតុ នៅត្រង់ចំណុចក្រោមស្ពាន៥មករា ស្របពេលនោះដែរក៏មានរ៉ឺម៉ក មួយគ្រឿង បានបើកបរមកដល់ក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង ចំណែក PassApp នោះវិញ ក៏រងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសធ្ងន់នោះទេ គ្រាន់តែរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាបានចុះមកអន្តរាគមន៍ ។ បន្ទាប់មកបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា នៅនឹងកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង ។ បើកភាគីទាំងពីរធ្វើការចរចាមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើវាស់វែងយករ៉ឺម៉ក និងម៉ូតូ Pass App ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់