ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកស្រាបៀរ GANZBERG និងម៉ូតូឌ្រីមសង់បុកគ្នា បណ្តាលឲ្យជនរងគ្រោះពីរនាក់ស្លាប់

កណ្តាល: នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ បាត់បង់ជីវិត ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ១គ្រឿង បានដឹកស្រាបៀរ GANZBERG ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយ នឹងម៉ូតូឌ្រីមសង់១គ្រឿងជិះគ្នាពីរនាក់ស្រីប្រុស បណ្តាលឲ្យស្លាប់ទាំងពីរនាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើកំណាត់ហេតុទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំពោះករណីនេះ ក្រុមការងារអង្គភាពព័ត៌មាន Post News យើងខ្ញុំមិនទាន់ ដឹងច្បាស់ពីចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ ។ រីឯមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នោះវិញ ក៏ក្រុមការងារយើងខ្ញុំ មិនទាន់ដឹងច្បាស់ដែរថា ខាងណាជាអ្នកខុសនោះទេ ហើយទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់