ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយយកដងពូថៅវាយជនរងគ្រោះយកម៉ូតូ

សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បាននឲ្យដឹងថា ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ តេង ចន័្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងក្រោមកិច្ចសហការល្អ ជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ព្រមទាំងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម មាស ចន័្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ក្រុមការងារអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ដូចខាងក្រោម៖

១.ឈ្មោះ រ ម រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ២.ឈ្មោះ ង ស ហ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ៣.ឈ្មោះ ធ ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ជនសង្ស័យទាំង០៣នាក់ខាងលើ ពាក់ព័ន្ធករណី “អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សាយកដងពូថៅវាយជនរងគ្រោះយកម៉ូតូ “។ កើតហេតុកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ឌ ដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ដកហូតវត្ថុតាង៖ ម៉ូតូ ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ ។ ក្រុមការងារក៏បានធ្វើកំណត់ហេតុ ប្រគល់ម៉ូតូជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញរួចហើយ ។

ករណីខាងលើនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕

មតិយោបល់