ពោធិ៍សាត់ៈ នៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅលើផ្លូវលេខ៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤-១១៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ រថយន្តនិងម៉ូតូ បើកស្របទិសគ្នាបុកម៉ូតូត្រង់ចំណុចផ្លូវត្រង់ជាប់ស្ពាន ធ្វើចរាចរណ៍ពីកើតទៅលិច បណ្តាលអោយរងរបួសមនុស្ស ចំនួន០៩នាក់ ក្នុងនោះ រងរបួសធ្ងន់ចំនួន០៥ នាក់ ស្រី០២នាក់ ហើយបានស្លាប់ម្នាក់ស្រី ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមណ្ឌលសុខភាពប្រម៉ោយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ១.អ្នកបើកបរម៉ូតឈ្មោះ ចិន បី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង របួសធ្ងន់ មុខរបរ កសិករ ។ ២.អ្នករួមដំណើរឈ្មោះ ម៉ៅ ជា ភេទស្រី អាយុ២៤ ឆ្នាំ (របួសធ្ងន់)
មុខរបរ កសិករ ។ ៣.អ្នករួមដំណើរឈ្មោះ វុទ្ធី បញ្ចាថាវរី ភេទស្រី អាយុ០៣ ឆ្នាំ (របួសធ្ងន់) មុខរបរ ។ អ្នកទាំង០២ នាក់រស់នៅភូមិ.ឃុំ.ខាងលើ ។ ៤.អ្នកបើករថយន្តឈ្មោះ ចាប សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ មុខរបរ កសិករ ។ ៥.អ្នករួមដំណើរឈ្មោះ ឃួន សុខមានិត ភេទស្រី អាយុ២៨ ឆ្នាំ (របួសស្រាល) មុខរបរកសិករ ។ ៦.អ្នករួមដំណើរឈ្មោះ ឃួន សុយំ ភេទប្រុស អាយុ៦៦ ឆ្នាំ (របួសស្រាល) មុខរបរ កសិករ ។ ៧.អ្នករួមដំណើរឈ្មោះ ឃួន នីរ័ត្ន ភេទប្រុស អាយុ១២ ឆ្នាំ (របួសស្រាល) មុខរបរ កសិករ ។ ៨.អ្នករួមដំណើរឈ្មោះ ចាប់ សុវត្តី ភេទស្រី អាយុ៤៥ ឆ្នាំ មុខរបរកសិករ ។ ៩.អ្នករួមដំណើរឈ្មោះ យៀន លឹមឆេង ភេទស្រី អាយុ៥២ ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) មុខរបរពេទ្យ ។
មូលហេតុ៖ រថយន្តម៉ាក HILANDER ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4776 បើកបរពីកើតទៅលិច ប្រើប្រាស់ល្បឿនលឿន (គ្មានការប្រុងប្រយ័ត្ន) ។
វត្ថុតាង៖ ម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿងបានយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប ជាបណ្តោះអាសន្ន ។
នៅក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់