ព័ត៌មានជាតិ

ធ្វើជាងម៉ូតូមិនកាក់កប បែកគំនិតមកធ្វើអ្នកលក់ថ្នាំញៀន!

ភ្នំពេញ: ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន១៧កញ្ចប់ ត្រូវបានកម្លាំងបង្ក្រាបគ្រឿងញៀនខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ១០៤ ផ្លូវរថភ្លើង ក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សាន សុភាព ហៅ អៀប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងធ្វើម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីក្នំពេញ។

ប្រត្តិបត្តការចុះបង្ក្រាបនេះដឹកនាំ ដោយលោក សុខ ហេង អធិការង ទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងខណ្ឌចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចកើតហេតុខាងលើ និងបានដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ ត្រូវបានកម្លាំងឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាតការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់