ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាក្នុងគ្រួសារ ពេលប្រពន្ធចាប់បានថា លេងឆាតជាមួយស្រី

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុ: ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី នៅចំណុច ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សយ សុខនាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ ចាន់ វុទ្ធិ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ភារ:ខូចខាតមានទូរទស្សន៍០១គ្រឿង, ទូរសព្ទ័ដៃម៉ាក iPhone០១គ្រឿង។ វត្ថុតាងចាប់យកមានកាំបិតបុ័ងតោ០១
សភាពនៃរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើជនរងគ្រោះកំពុងតែសំរាកនៅផ្ទះស្រាប់តែជនសង្ស័យ(ត្រូវជាប្តី)បានមកពីផឹកស្រា ពេលមកដល់ផ្ទះក៏ស្រែកហៅជនរងគ្រោះឲ្យបើកទ្វារផ្ទះ ភ្លាមនោះជនរងគ្រោះបានបើកទ្វារផ្ទះឲ្យជនសង្ស័យចូលក្នុងផ្ទះបន្ទាប់មកជនសង្ស័យក៏បានទៅដួសបាយយកមកហូប ហើយជនរងគ្រោះបានសួរជនសង្ស័យថា ឯងទើបមកពីណា ជនសង្ស័យឆ្លើយថា មកពីផឹកស្រានៅផ្ទះប្អូន ជនរងគ្រោះក៏តបទៅវិញថាបើពួកម៉ាកបងប្អូនសំខាន់ជាងវិចខោអាវទៅនៅនុងទៅ ជនសង្ស័យក៏និយាយមកវិញថាអញអត់ទៅណាទេ ជនរងគ្រោះថាទូរស័ព្ទពេលខ្ញុំតេទៅមិនដែលលើកទេ ជនសង្ស័យក៏និយាយថាមិនហ៊ានលើកទេខ្មាស់គេណាស់ព្រោះទូរស័ព្ទថោកពេក លឺដូច្នេះជនរងគ្រោះក៏យកទូរស័ព្ទដៃរបស់ខ្លួនដូរឲ្យជនសង្ស័យរួចក៏យកទូរស័ព្ទជនសង្ស័យមកកាន់ហើយបើកចូលកន្លែងMessenger(ឆាត)ឃើញមានសារសំលេងជនសង្ស័យនិយាយឆ្លងឆ្លើយជាមួយស្រី ឃើញដូច្នេះជនរងគ្រោះបានថាឲ្យជនសង្ស័យមិចក៏ឯងលួចមានស្រី ជនសង្ស័យខឹងក៏បោកទូរស័ព្ទជនរងគ្រោះដូរឲ្យនោះបែកខ្ទេចតែម្តងហើយក៏ទាស់ពាក្យសំដីគ្នាទៅវិញទៅមក ភ្លាមនោះស្រាប់តែជនសង្ស័យបានយកកាំបិតបុ័ងតោះដេញកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់ចេញពីផ្ទះ ហើយជនសង្ស័យក៏បានយកទូរទស្សន៍មកក្រវែងចោលនៅខាងមុខផ្ទះ។លុះដល់វេលាម៉ោង០២នឹង៤០នាទីថ្ងៃទី ១០.៥.២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះប្រាកដមែនក្រោយសួរនាំរួចសម្ថតកិច្ចក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។ បញ្ជាក់ កន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹងនឹងប្រើអំពើហឹង្សាមកលើជនរងគ្រោះជាច្រើនលើក ៕

មតិយោបល់