ព័ត៌មានជាតិ

ម្តាយនិងកូនពីរ​នាក់ ជាមុខសញ្ញាជួញដូរសារធាតុញៀន ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤និង៥០នាទី នៅចំណុច សហគមន៍តង់ខៀវ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ (ឃាត់ខ្លួន)៖ ១-ឈ្មោះ ហែម គន្ធា ហៅ (អាតុង) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន មានទីលំនៅ សហគមន៍តង់ខៀវ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរ សកម្ម)ឃាត់ខ្លួន ។
.មានសារធាតុញៀន ក្នុងទឹកនោម
.មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ០២១២៤២០៤១
២-ឈ្មោះ ជួន ចម្រើន ភេទស្រី អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន មានទីលំនៅ សហគមន៍តង់ខៀវ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរសកម្ម) ។
.មានសារធាតុញៀនក្នុងទឹកនោម
.គ្មានអត្តសញ្ញាណប័ណ្ណទេ ។

វត្ថុតាងចាប់យករួមមាន៖ ១-សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ២៤កញ្ចប់. ( កញ្ចប់ធំ ២២ និងកញ្ចប់តូច ០២ ) ទម្ងន់៨១, ១១ក្រាម ។ ២-ឧបករណ៍ វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន ។ ៣-ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាក OPPO ០១គ្រឿង ស៊ីមលេខ ០៩៦៤៣៨០១៦១ និង Tecno ០១គ្រឿង ស៊ីមលេខ ០៩៣៥២៤០៤៤) ។ ៤-ម៉ូតូជាមធ្យោបាយធ្វើសកម្មភាព០២ គ្រឿង ធន់ HONDA ពាក់ស្លាកលេខ សៀមរាប 1AN ២២២៩ និងធន់TODAY គ្មានស្លាកលេខ ។ ៥- ដាវ ចំនួន០១ដើម ។
៦- ក្រដាស់ Wing វេលុយ ចំនួន០៤សន្លឹក ។

សភាពនៃរឿងហេតុ៖ យោងប្រភពព័ត៌មានប្រជាពលរដ្ឋ បានរាយការណ៍ ជាបន្តបន្ទាប់មកថា៖ មានជនសង្ស័យម្តាយ និង កូនប្រុសខាងលើ ធ្វើសកម្មភាពជួញដូរថ្នាំញៀន ជាច្រើនខែមកហើយ នៅក្នងសហគមន៍ ដោយមានក្មេងស្ទាវៗ ជិះម៉ូតូ ចេញចូលទៅទិញថ្នាំនៅផ្ទះមុខសញ្ញាគ្រឿងញៀនខាងលើទាំងយប់ទាំងថ្ងៃ ហើយថែមទាំងបោះពាក្យសំដីថា គ្មានអាណា ហ៊ានមកចាប់អញឡើយ ។

ក្រោយពីមានព័ត៌មាននេះ រួចមកកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងប៉ុស្តិ៍រដ្ឋបាល ភ្នំបាត ផ្សារដែក.បានចុះដល់កន្លែងកើតហេតុល្បាត ឃ្លាំមើល និងប្រើប្រាស់កម្លាំងភ្នាក់ងារវិធានការជំនាញ ។
ពេលសមត្ថកិច្ចទៅដល់ ពិនិត្យឃើញថា ជនសង្ស័យពិតជាធ្វើសកម្មភាពជួញដូរថ្នាំញៀនមែន ពេលនោះជនសង្ស័យម្នាក់បម្រុងបើកម៉ូតូគេច ប៉ុន្តែកម្លាំងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ នៅកន្លែងកើតហេតុ បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖
បានធ្វើសកម្មភាពលក់ថ្នាំញៀន រយ:ពេលប្រហែល បីទៅបួនខែនេះមកហើយ ដោយអត់មានមុខរបររក ហើយថ្នាំញៀនដែលទិញយកមកធ្វើសកម្មភាពរាល់ថ្ងៃនេះ គឺទិញពីជនមិនស្គាល់ឈ្មោះ តាមរយ:រូបភាពវេរលុយតាម WIng និងផ្លុងថ្នាំ ចំណុចនៅខាងលិចស្ពានលីយ៉ុងផាត់ព្រែកព្នៅ លេខទាក់ទងគ្នា គេប្រើលេខ Private លេខវេរលលុយឲ្យ មាននៅក្នុងក្រដាស់ wing វេរលុយ ហើយប្រាក់ដែលលក់បាន គឺទុកទិញថ្នាំវិញផង និងប្រើប្រាស់ដោះស្រាយជីវភាពប្រចាំថ្ងៃផង និងទិញថ្នាំម្តងៗ ពី៥០០០០០រៀល ( ហាសិបម៉ឺនរៀល) ទៅ ២០០០០០០រៀល( ពីរលានរៀល ) រយ:ពេល មួយសប្តាហ៍យកម្តង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ផ្នែកជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់