ព័ត៌មានជាតិ

កម្លាំងនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ឃាត់ខ្លួន​ជនសង្ស័យចំនួន០​២​នាក់​ ពាក់ព័ន្ធករណី​ធ្វើសកម្មភាពឆក់​ខ្សែ​​ក​

ភ្នំពេញ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១១​និង​១០​នាទី​ មាន​ករណី​លួច ​(​ឆក់​ខ្សែ​ក​)​ បង្ក​ដោយ​ជនសង្ស័យ​មាន​គ្នា​០៣​នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ រីឯ​បក្ខពួក​ម្នាក់​រត់គេច​ខ្លួន​បាត់​ ។​

​ជនសង្ស័យ​មានឈ្មោះ​ គង់​ ផា​នី​ត​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​ឈ្មោះ​ ហៀ​ង​ សុខ​ហៀ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ នៅ​ចំណុច​ផ្លូវ​បេតុង​ ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​សាកសួរ​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់