ភ្នំពេញៈ នាវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរពណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរបុកម៉ូតូម៉ាកនិច មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IC-2850 បណ្ដាលឲ្យយុវជនម្នាក់ ជាចុងភៅស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជាចុងភៅ មានអាយុជាង២០ឆ្នាំ បានជិះម៉ូតូ១គ្រឿងចេញពីបន្ទប់ជួលមួយ កន្លែងដែលខ្លួនស្នាក់នៅ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងគោលបំណងទៅធ្វើការងារ ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បុកពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ ជីវិតនៅនឹងកន្លែង កើតហេតុ ។ ចំណែកឯរថយន្តបង្កហេតុនោះវិញ បានបន្ថែមល្បឿន បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់ មកសមត្ថកិច្ចបានធ្វើកំណាត់ហេតុ ដើម្បីប្រគល់សាកសពជនរងគ្រោះទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តកំពង់ចាម ៕
មតិយោបល់