ភ្នំពេញៈ នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាកស្តារិច មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់៣កង់រងការខូចខាត ទីតាំងត្រង់ម្តុំជិតស្ពានអាកាសជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3606 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកទ្រូង ផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ចំនួន០៣ផ្ទាំង ។ បន្ទាប់ពីកើតហេតុភ្លាមៗ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែង កើតហេតុ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដើម្បីត្រួតពិនិត្យមើលនៃផលប៉ះពាល់ទាំងឡាយ ។ បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ចុះមកយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ ទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់