កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៧និង២០ នាទី ផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះ ផន សុខ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសព្វថ្ងៃធ្វើស្រែត្រូវ ជាម្ដាយក្មេងស្រីរងគ្រោះ មានទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្ដឹងឈ្មោះ មិត្ត ណុប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំ ជាមួយគ្នាពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ឈ្មោះ ភ. ស.ភ ភេទស្រី អាយុ១៦ឆ្នាំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០ នាទី នៅចំណុចលើផ្ទះ ស្ថិតក្នុងភូមិ-ឃុំខាងលើ ។
ខណៈពេលដែលកូនស្រីរបស់គាត់ បានបើកទ្វារបន្ទប់ចេញមករកទឹកហូប ស្រាប់តែឃើញជនរូបនេះ ឡើងទៅដល់លើផ្ទះហើយស្រែកថាអញចង់រួមភេទជាមួយនឹងឯង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕

មតិយោបល់