ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធ​ករណីរក្សាទុក​ និងប្រើប្រាស់សារធាតុញៀន​ ដោយខុសច្បាប់

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ២០២២ វេលាម៉ោង ២២និង ៣០ នាទីអធ្រាត្រ​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធ​ករណីរក្សាទុក​ និងប្រើប្រាស់សារធាតុញៀន​ ដោយខុសច្បាប់ នៅចំណុច​ផ្លូវលេខ៦​A ភូមិកៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង​០២​នាក់ ​ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់