កណ្តាលៈ ករណីក្មេងប្រុសអាយុ១ឆ្នាំ៧ខែម្នាក់ ឆក់ចរន្តអគ្គិសនីស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះកៀនទ្វារ ខាងមុខភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្មេងរងគ្រោះឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ៧ខែ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ។
តាមការបំភ្លឺម្តាយឈ្មោះ ជា ឡែន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ កសិករ បានឲ្យដឹងថា កូនរបស់គាត់បានដើរលេងពេញក្នុងផ្ទះហើយគាត់ដេក
លេងលើគ្រែនៅមុខបន្ទប់ក្នុងផ្ទះ ស្រាប់តែឮកូនស្រែយ៉ៃ គាត់ក៏ក្រោកពីលើគ្រែ ក្រឡេកឃើញកូនដួលផ្កាប់មុខ ទៅលើធុងដាក់សម្ភារៈ ពេលនោះគាត់ក៏ទៅលើកកូនឡើងឃើញដៃកាន់ដែក កាំម៉ូតូ ពេលនោះកូនក៏បាត់មាត់ ហើយក៏នាំគ្នាយកក្មេងរងគ្រោះទៅមន្ទីរពេទ្យសម្ភព ម៉ិញ វុទ្ធីបែកចាន ទៅដល់លោកគ្រួពេទ្យពិនិត្យថា ក្មេងរងគ្រោះបានស្លាប់ទៅហើយ ក្រុមគ្រួសារក្មេងរងគ្រោះក៏យកសាកសពមកផ្ទះវិញ។
ផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ពិនិត្យ សព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនក្មេងរងគ្រោះ នគរបាលប៉ុស្តិ៍។ ការសន្និដ្ឋានរបស់លោកគ្រូពេទ្យក្មេងរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី៕
មតិយោបល់