ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាព លូកហោប៉ៅពលរដ្ឋក្នុងពិធីអុំទូក

កំពង់ឆ្នាំង: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីអំពើលួច (លូកហោប៉ៅ) ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅក្នុងពិធីអុំទូក ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សារឿន កម្សាន្ត (ហៅចយ) ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិ ស្រះពោធិ៍ ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។
២-ឈ្មោះ គ្រី ភាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិតង់ខៀវ ឃុំស្រះពោធិ៍ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ ១៧ ឆ្នាំ ទីលំនៅភូមិស្វាយកាល ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ដកហូតវត្ថុតាង៖ ឡាមចំនួន ០១, ទូរស័ព្ទ០១គ្រឿង, កាបូបស្ពាយ០២, ម៉ូតូ០១គ្រឿង ។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់