ព័ត៌មានជាតិ

ជនសង្ស័យម្នាក់គំរាមកំហែង ថានឹងសម្លាប់ទៅលើជនរងគ្រោះម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: យោងតាមផេក​ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៨និង០០នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគំរាមកំហែងថានឹងសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង ស្រីនាថ ភេទស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនោះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ផល វិសាល ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់ផ្ទះរបស់ជនសង្ស័យខាងលើ ដើម្បីធ្វើការឃាត់ខ្លួន និងនាំទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់