ព័ត៌មានជាតិ

ពលរដ្ឋ​ក្រីក្រ ​និង​អ្នក​ផ្ទុក​មេរោគ​អេដស៍នៅ​​​​ស្រុក​បរិបូរណ៍ ទទួលបានអំណោយពីកាក​បាទ​ក្រហមកម្ពុជា

កំពង់ឆ្នាំងៈ ពិធីប្រគល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៣៤១នាក់ នៅក្នុងអនុវិទ្យាល័យចក និង វត្តវិហាលួងហៅ វត្តផ្សារ ស្ថិតក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

ពិធីនេះប្រារព្ធឡើង នាថ្ងៃទី២០ តុលា ២០១៦ ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក ឈួ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានថ្លែងថា សមិទ្ធផលទាំងអស់ដែលយើងទាំងអស់គ្នាទទួលបាននៅពេលនេះ គឺសុទ្ធសឹងតែផ្តើមឡើងចេញពីការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។ ដោយឡែកក្នុងសកម្មភាពការងារមនុស្សធម៌ជារឿយៗ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។

ក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុល នាឱកាសនោះ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ សម្ដេតកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះប្រជាពលរដ្ឋទាំងអស់ ។ សម្តេចចៅហ្វាវាំង មានប្រសាសន៍ បន្តថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនដោយផ្ទាល់ដៃនៅពេលនេះ វាមានតិចតួចក៏ពិតមែនតែវាបានជួយសម្រួលដល់ការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ខណះដែលបងប្អូនកំពង់ជួបប្រទះការលំបាកខ្វះខាត ។

សម្តេចចៅហ្វាវាំងបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមថែរក្សាសុខភាពឲ្យបានល្អត្រូវហូបចុកស្អាត រស់នៅស្អាតអនាម័យល្អកុំប្រើអំពើហិង្សាក្នុងគ្រួសារ ប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ និងត្រូវរក្សាទឹកទុកឲ្យបានល្អនៅតាមស្រះនិងមេទឹកនាៗ ត្រៀមទុកសម្រាប់ដំណាំកសិកម្មនៅក្នុងគ្រួសារ សម្រាប់សត្វពាហនៈ ក៏ដូចជាការធ្វើស្រូវប្រាំង ក្នុងពេលខាងមុខនេះ។

អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងឱកាសក្នុងនោះ ម្នាក់ៗទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីតមួយកញ្ចប់(មានមុង ភួយ ក្រមា សារុង និងថវិកា២ម៉ឺនរៀល)ផងដែរ៕

kong-somoul-8kong-somoul-1kong-somoul-2kong-somoul-3kong-somoul-4kong-somoul-5kong-somoul-6kong-somoul-7

មតិយោបល់