ព័ត៌មានជាតិ

កម្លាំងល្បាតប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់ ករណីលួចម៉ូតូរ៉ឺម៉ក

ភ្នំពេញ: យោងតាមផេកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរបានឲ្យដឹងថា ករណីប្រព្រឹត្តអំពើលួច (លួចម៉ូតូរ៉ឺម៉ក)
ជនរងគ្រោះ ឈ្មោះ ថន ចន្នី ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់ម៉ូតូរ៉ឺម៉ក)។
ជនសង្ស័យទី១ ឈ្មោះ មិល សាន់ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិអណ្ដូង៣ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនសង្ស័យទី២ ឈ្មោះ ចយ (គេចខ្លួន)។
ជនសង្ស័យទី៣ ឈ្មោះ ហ័ង (គេចខ្លួន)។

ដំណើររឿង៖
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង​ប្រហែល ១១និង៣០នាទី​ ជនរងគ្រោះបានទុកម៉ូតូរ៉ឺម៉កនៅខាងមុខផ្ទះភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយទៅហូបបាយនៅផ្ទះម្ដាយក្បែរនោះ ឃើញដូចនេះក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កជិះចេញបានប្រហែល ១០០ម៉ែត្រ តែត្រូវម្ចាស់ឃើញបានស្រែកថាចោរៗ ចំពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ រួមនឹងប្រជាការពារភូមិដឹកនាំដោយលោក វរសេនីយ៍ត្រី ឃឿន សុធា នាយប៉ុស្ដិ៍ដែលកំពុងល្បាតក្នុងមូលដ្ឋានដេញស្ទាក់ចាប់ជនសង្ស័យម្នាក់ ចំណែកពីរនាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ ។

សម្ភារ:ចាប់យកពីជនសង្ស័យឈ្មោះ មិល សាន់ម៉ៅ ម៉ូតូរ៉ឺម៉កចំនួន ០១គ្រឿង ម៉ាកហុងដាវ៉េវ (បានប្រគល់ជូនជនរងគ្រោះវិញ)។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ រួមនឹងវត្ថុតាងត្រូវបានប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរចាត់ការតាមនីតិវិធីច្បាប់​។

​លេខទូរស័ព្ទទំនាក់ទំនងផ្ដល់ព័ត៌មានផ្សេងៗ២៤/២៤ម៉ោង០១០ ៩០ ៩៤ ៩៧/០៨៩ ៨៣១ ៥៥៥៕

មតិយោបល់