ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តម៉ាក​KIA មួយគ្រឿង រេចង្កូតបុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យ​រងការ​ខូចខាតយ៉ាងដំណំ​

ភ្នំពេញ:​ កាល​ពី​វេលាម៉ោង​១២និង១០នាទីយប់​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​១៣ ខែធ្នូ​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសស្រវឹងម្នាក់​បើករថយន្ត ​KIA PICANTO មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ​ទីតាំង​ស្ថិតតាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ។

ហេតុការណ៍៖ ​នៅមុនពេល​កើតហេតុ​គេឃើញ​បុរស​ម្នាក់ ​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត KIA PICANTO មួយគ្រឿង ពណ៌លឿង​ ពាក់ស្លាកលេខ​ភ្នំពេញ ​2Y-0357 ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ មានទិសដៅ​ពី​កើតទៅលិច​ក្នុង​ល្បឿន​លឿន ​។ លុះពេលមកដល់ត្រង់ចំណុច​កើតហេតុ​ រថយន្ត​នោះ​​បាន​រេចង្កូត​ទៅ​ខាងឆ្វេង ​ជ្រុល​ទៅ​បុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ​ពេញទំហឹង ​បណ្តាល​ឲ្យ​រងការ​ខូចខាត​ ចំណែក​រថយន្តខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ​។

បន្ទាប់​មក​សមត្ថកិច្ចមូលដ្ឋាន​បាន​ចុះ​មកដល់ទីតាំងកន្លែងកើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​ ​វាស់វែង​យករថយន្តបង្កហេតុ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ​ដើម្បីរង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ​៕







មតិយោបល់