ភ្នំពេញៈ កម្លាំងប៉ុស្ដិ៍ស្រះចកបានដើរប្រមូលនារីរកស៊ីផ្លូវភេទនៅតាមសួនច្បារក្នុងមូលដ្ឋានរបស់ខ្លួនបានចំនួន៩នាក់យកមកបុស្តិ៍ ដើម្បីបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នៅតាមសួនច្បារក្នុងមូលដ្ឋានស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមសំដីរបស់លោកមេបុស្តិ៍បានប្រាប់ឲ្យដឹងក្រោយពីទទួលបានបញ្ជាពីលោកអធិការឲ្យដើរប្រមូលនារី ដែលរកស៊ីផ្លូវភេទនៅទីតាំងចំនួន៣ទីតាំងចំណុចសួនស៊ីសុវត្ថិ រង្វង់មូលគួចកាណុង និងផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដោយប្រមូលបាននារីរកស៊ីផ្លូវភេទចំនួន៩នាក់យកមកកាន់បុស្តិ៍ស្រះដើម្បីរង់ចាំខាងមន្ទីរសង្គមកិច្ចមកទទួលយកពួកគាត់ទៅដើម្បីធ្វើការអប់រំកុំឲ្យរកស៊ីផ្លូវភេទនៅតាមដងផ្លូវតទៅទៀត៕
https://youtu.be/0t0KAK2b7yU
មតិយោបល់