ព័ត៌មានជាតិ

ម្ដាយទ្រហោយំ! ចាក់សាំងម៉ូតូ ផ្ដាច់ជីវិតក្មេងប្រុសម្នាក់…

ក្រចេះ: កាលពីវេលាមោង១ និង២០នាទីរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ខែកុម្ភ: ឆ្នាំ ២០១៩ មានករណីចាក់សាំងម៉ូតូ​ មិនពន្លត់​ម៉ាស៊ីន​ បណ្តាលឲ្យឆាបឆេះ ស្លាប់កូនប្រុសបង្កើតម្នាក់ របួសមនុស្សជាច្រើននាក់ នៅចំណុចភូមិវាលបីចក្រីហេង​ ឃុំ​គ្រញូងសែនជ័យ​ ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះចំនួន០៥នាក់៖
១.ឈ្មោះ​ ថា​ ប្រុសថេត ភេទប្រុសអាយុ០៣ឆ្នាំ​ ជនជាតិខ្មែរ (ស្លាប់)​។ ​
២.ឈ្មោះ​ ខុញ​ ចន្ថា​ ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ (ឪពុករបស់សព)។
៣.ឈ្មោះ​ ផុន​ ខេង​ ភេទស្រី​ អាយុ៥៥ឆ្នាំ របួសធ្ងន់ (យាយរបស់សព)។
៤.ឈ្មោះ​ គឹម​ ស្រីម៉ៅ​ ភេទស្រី៣៥ឆ្នាំ របួសស្រាល (អុំរបស់សព)។
៥.ឈ្មោះ​ ថា​ ស្រីម៉ី​ ភេទស្រី​ អាយុ០៥ឆ្នាំ របួសស្រាល (បងបង្កើតរបស់សព)។
៦.ឈ្មោះ​ យឹម​ ស៊ីម៉ន​ ភេទស្រី​ អាយុ២៣ឆ្នាំ​ មិនរងរបួសឡើយ​ (ម្ដាយរបស់សព)។ អ្នកទាំងប្រាំនាក់ រស់នៅ​ភូមិវាលបីចក្រីហេង​ ឃុំ​គ្រញូងសែនជ័យ​ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា នៅទីតាំង និងវេលាថ្ងៃកើតហេតុ​ ឈ្មោះ​ ខុញ​ ចន្ថា​ បានជិះម៉ូតូឌុបក្រុមគ្រួសារទាំងប្រាំនាក់ខាងលើ​ ហើយបានចូលចាក់សាំងនៅផ្ទះរបស់ឈ្មោះ​ ម៉ាន​ ភះ​ ដោយមិនបានពន្លត់ម៉ាស៊ីនម៉ូតូទេ ខណ:សមាជិកក្រុមគ្រួសារ ក៏មិនបានចុះពីលើម៉ូតូដែរ ​ឲ្យតែប្រពន្ធឈ្មោះ​ យឹម​ ស៊ីម៉ន​ ចុះទៅឲ្យប្រាក់ថ្លៃសាំងតែម្នាក់ឯង​ ហើយឈ្មោះ​ ម៉ាន​ ភះ​ (អ្នកលក់សាំង) រវល់នៅមើលចៅយំ​ មិនបានទៅចាក់សាំងឲ្យ ហើយឈ្មោះ​ ខុញ​ ចន្ថា​បានយកសាំងមួយដប ចាក់ម៉ូតូខ្លួនឯង បណ្ដាលឲ្យឆាបឆេះ​ ក្រុមគ្រួសារនៅលើម៉ូតូ​ និង​ឆាបឆេះខ្លួនឯងផងដែរ​ ហើយជាអកុសលកូនរបស់ខ្លួន​ឈ្មោះ​ ថា​ ប្រុសថេត​ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក៏ស្លាប់បាត់បង់ជីវិត នៅពាក់កណ្តាលផ្លូវ។ ចំណែកអ្នកដែលរបួសធ្ងន់ស្រាលទាំងបួននាក់​ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញ​ ។

បច្ចុប្បន្នសព​ ក្រោយពីសមត្ថកិច្ច ធ្វើការពិនិត្យរួច​ ក៏ប្រគល់ជូនទៅម្ដាយបង្កើតរបស់សព​ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់