ភ្នំពេញៈ នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតាកូម៉ា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A0-6151 បើកបរបុកម៉ូតូPass App មួយគ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៩៩ កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A0-6151 បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែ ជ្រុលទៅបុកម៉ូតូPassApp មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HU-2937 ពេញទំហឹងបណ្តាលឲ្យមនុស្ស០៤នាក់ រងរបួសធ្ងន់ស្រាល ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។
បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ បានចុះមកដើម្បីធ្វើអន្តរាគមន៍ និងសម្រួលចរាចរណ៍ ។ រីឯរថយន្តបង្កហេតុ និងម៉ូតូPassApp មានសភាពរងការខូចខាតយ៉ាងដំណំ ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីដំណោះ ស្រាយទៅតាមផ្លូវច្បាប់យ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់