ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តCamry មួយគ្រឿង បើកបរបុកបង្គោលភ្លើង បណ្តាលឲ្យគាបជាប់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Camry មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-0847 បុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តCamry មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅ បុកបង្គោលភ្លើងធំដែលនៅក្បែរគ្នាបណ្តាលឲ្យរថយន្តបុកចូលត្រង់ចន្លោះគាបជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ។ ចំណែកម្ចាស់រថយន្តបង្កហេតុនោះ មិនឃើញវត្តមាននៅកន្លែងកើតហេតុនោះទេ ។ ក្នុងហេតុការ៍នេះ ពុំឃើញមានមនុស្សរងរបួស នោះដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានាបានចុះមកធ្វើអន្តរាគមន៍ ដើម្បីពិនិត្យ មើល ។ បន្ទាប់មកសមត្ថកិច្ចនឹងស្ទូចយករថយន្តបង្កហេតុនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យតៃកុងរថយន្តចូលខ្លួនដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់