កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ១៣រោច ខែមគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ត្រង់ចំណុចខាងមុខច្រកកចូលហាង៩សីហា លក់គ្រឿងក្លែម លើផ្លូវលេខ២១ ស្ថិតភូមិ ព្រែកសំរោង សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រវាង រថយន្ត និង ម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ប្រុស០១នាក់ ។
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុ មានឡានមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំ PP-2526 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចចេញពីកន្លែងកើតហេតុ រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេង ឆ្លងផ្លូវពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1R-3261 ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ថាច ឆាវលីត្រ ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបាក់ខ្មងជើងខាងឆ្វេង ត្រូវបានសាច់ញាតិ ដឹកតាមរថយន្តយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ។
ការខូតខាត ម៉ូតូធ្ងន់០១គ្រឿង និងរថយន្តស្រាល០១គ្រឿង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី ។
មូលហេតុមកពីអ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕
មតិយោបល់