ភ្នំពេញ: យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១៧១ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នឹងធ្វើឲ្យខូចខាតផ្ទះអស់ ០១ខ្នងទាំងស្រុង ឈើប្រក់ស័ង្កសី ទំហំ ០៨ម៉ែត្រ x ២៥ម៉ែត្រ និងបានរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន០៣ល្វែង ។
នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្ត ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ឡាន ស្មើនឹង ១៦៨ម៉ែត្រគូប និងរថយន្តជំនួយមកពីរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ៕
មតិយោបល់