ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា ខណៈនេះ កម្លាំងកងរាជអាវុធរាជធានីភ្នំពេញ នាំខ្លួនជនសង្ស័យដែលសម្លាប់សង្សារខ្លួនឯងប្លន់យកម៉ូតូនៅក្នុងផ្ទះសំណាក់ មុនីកា ទៅធ្វើត្រាប់។
ហេតុការណ៍នាំខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ មុនីកា ក្នុងក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
គួរំលឹកថា កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពសម្លាប់នារីដ៏ស្រស់ស្អាត នៅចំណុចផ្ទះសំណាក់យីហោមុនីកា បន្ទប់លេខ៣២ ក្នុងក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កណ្តាលក្រុងភ្នំពេញតែម្តង។
ជនរងគ្រោះដែលបានស្លាប់ដោយសារស្នាដៃឃាតកខាងលើ មានឈ្មោះ អ៊ី សុខា ហៅម៉ី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកកាត់ដេរ ស្នាក់នៅ ផ្ទះលេខ១២០ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានបានប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់