ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសក​ម្មភាពលួចទូរស័ព្ទ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១នាក់៖ ឈ្មោះ ហេង បុប្ផា ភេទស្រី អាយុ ២១ ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ មុខរបរផ្នួងការ ។
ជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ សន គីមសេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលចំនួន១ឆ្នាំ ក្នុងបទល្មើសលួចម៉ូតូ ។ ជនសង្ស័យមានសារធាតុញៀននៅក្នុងទឹកនោម(+) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាក HONDA C125 ឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ 1AJ-7222 (របស់ជនសង្ស័យ) ។
២-ទូរស័ព្ទដៃ១គ្រឿងម៉ាក iPHONE X ពណ៌ស ។ ៣-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ចំនួន១គ្រឿង ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកទូរស័ព្ទទៅសាកភ្លើង នៅលើតុនៅក្នុងផ្ទះ ហើយក៏គេងលក់បាត់ទៅ ។ លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះភ្ញាក់ពីដេក រកទូរស័ព្ទបាត់មិនឃើញក៏បានហៅបងប្អូនសួរនាំរកទូរស័ព្ទ និងជួយនាំគ្នាដើររកក៏ឃើញជនសង្ស័យឈ្មោះ សន គឹមសេង ភេទប្រុស កំពុងអង្គុយផឹកស្រា នៅជិតនោះដែរមានការសង្ស័យក៏សុំឆែកខ្លួន និងម៉ូតូ ក៏ឃើញទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅក្នុងកែបម៉ូតូរបស់ជនសង្ស័យ រួចក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់