ព័ត៌មានជាតិ

ជនសង្ស័យម្នាក់បានខ្ចីម៉ូតូជនរងគ្រោះ ទៅដឹកដែកអេតចាយលក់មួយភ្លែត មិនឃើញត្រឡប់មកវិញ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន១នាក់ឈ្មោះ សេង វាសនា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខ ។

សម្ភារ:បាត់បង់៖ .ម៉ូតូម៉ាក HONDA SCOOPY ឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1R-7236 ។
វត្ថុតាងចាប់យក៖ (គ្មាន) ។

ករណីទី២ អំពើរលួច (ម៉ូតូ) កើតហេតុថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៨និង០០នាទី នៅចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន១នាក់ឈ្មោះ សន ចាប ភេទប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ ។

វត្ថុតាងចាប់យក៖ -ម៉ូតូម៉ាកCUBមូល ០១គ្រឿង

ជនសង្ស័យចំនួន០១នាក់ឈ្មោះ ស្រ៊ុន សុខហេង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលចំនួន២លើកមកហើយ ក្នុងបទល្មើសលួច ។

សភាពនៃរឿងហេតុ៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម៉ោង១៤និង០០នាទី ជនសង្ស័យឈ្មោះ ស្រ៊ុន សុខហេង ភេទប្រុស អាយុ ២២ ឆ្នាំ បានខ្ចីម៉ូតូជនរងគ្រោះឈ្មោះ សេង វាសនា ភេទប្រុស អាយុ ៣៦ ឆ្នាំ ទៅដឹកដែកអេតចាយលក់មួយភ្លែត ក៏ទៅបាត់តែម្តង ។ លុះដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៧និង៣០នាទី ខណ:ពេលជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក HONDA CUB មូល ទៅទុកនៅដីចម្ការមុខវត្តសិត្បូ ហើយត្រូវបានជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចយកទៅបាត់ ។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សិត្បូ ដើម្បីឲ្យជួយស្រាវជ្រាវបន្ត រហូតដល់ម៉ោង០៨និង៣០នាទី កម្លាំងប៉ុស្តិ៍សិត្បូក៏ឃាត់បានជនសង្ស័យ រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍ និងកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់