ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះកាស៊ីណូមួយកន្លែង យ៉ាងសន្ធៅសន្ធៅ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះ កាស៊ីណូមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីបាញ់ទឹកពន្លត់ ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ចំពោះករណីអគ្គិភ័យខាងលើនោះ បានឆាបឆេះឡើងតាំងពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ រហូតមកដល់វេលាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ មិនទាន់រលត់នោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕

មតិយោបល់