ព័ត៌មានជាតិ

លោកនេត សាវឿន៖សមត្ថកិច្ចត្រូវបន្តស្រាវជ្រាវចាប់ មេក្លោងគ្រឿងញៀនខុសច្បាប់ ទោះបីតុលាការ បើកសវនាការចប់ក៏ដោយ

ភ្នំពេញ: លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាស លោកបានអញ្ជើញធ្វើ ជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុប ការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការ ដ្ឋាននគរបាលជាតិថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនចប់កណ្តាលទីនោះទេ គឺសមត្ថកិច្ចត្រូវតាមដានករណី ពេលដែលបញ្ជូន ជនល្មើស ដល់តុលាការលុះត្រាតែតុលាការ បើកសវនាការចប់ ជាស្ថានពរក៏ដោយ បន្ទាប់មកសមត្ថកិច្ច ត្រូវតាមដានទៀត តើការទាក់ទងរវាងទណ្ឌិត ជនល្មើសជនជាប់ចោទ នៅក្នុងគុគវាយ៉ាងម៉េច?។

ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសំណូមពរឲ្យ ការបង្រ្កាបនេះធ្វើឲ្យដល់ឬ គល់មិនមែនគ្រាន់តែ បញ្ជូនជនល្មើសទៅតុលាការ ហើយចប់រឿងនោះទេ ត្រូវស្រាវជ្រាវដល់ឬសគល់ថា ករណីនេះអ្នកណាជាមេក្លោងចែកចាយ? តើអ្នកណាជាអ្នក ទទួលផលជាដើម?។ សមត្ថកិច្ចបានធ្វើការមួយជំហ៊ាន ហើយជាមួយអគ្គនាយកដ្ឋានពន្ធធនាគារ ដើម្បីសិក្សាឡើងវិញពីបញ្ហានេះ ។

នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការ កោតសរសើរ ចំពោះកងកម្លាំង មានសមត្ថកិច្ច ដែលបានខិតខំបំពេញការងារ នាពេលកន្លងមកទទួលបានជោគជ័យ ជាពិសេស លើការបង្រ្កាប បទល្មើសគ្រឿងញៀននេះ ដែលជាបញ្ហាដ៏រសើប សម្រាប់សង្គមជាតិទាំងមូល ។

លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងពីលទ្ធផលការងារ ប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន រយ:ពេល៩ខែឆ្នាំ២០១៦ថា កម្ពុជានៅតែទទួលរងគ្រោះថ្នាក់ នូវការដឹកជញ្ជូន ការជួញដូរគ្រឿងញៀន ជ្រៀតចូលឆ្លងកាត់ តាមផ្លូវគោក ផ្លូវទឹក និងច្រកអាកាសដោយសារឥទ្ធិពល និងទំហំបទល្មើស កើតឡើងច្រើនតាមតំបន់ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ សកម្មភាពមួយចំនួន ដែលបង្ក្រាប បានតាម ច្រកព្រលានយន្តហោះ៣ករណី ឃាត់ខ្លួន៥នាក់ (ថៃ១នាក់ស្រី) នីហ្សេរីយ៉ា៣នាក់ និងរ៉ូម៉ានី ១នាក់។ រឹបអូសកូកាអ៊ីន ជាង៨គីឡូក្រាម ប្រភពមកពី ប្រទេសអារ៉ាប់រួមនឹងនីហ្សេរីយ៉ា ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា នៅច្រកព្រំដែនគោកកម្ពុជា.ឡាវ (ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ) កើតមាន៥ករណីឃាត់ខ្លួន៦នាក់ (ខ្មែរ២នាក់ ឡាវ៤នាក់) មន្ទីរប្រឆាំងគ្រឿងញៀន រឹបអូសមេតំហ្វេតាមីន(ICE)២គីឡូក្រាម៧១៨ក្រាម។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា និយាយជារួមការ បង្ក្រាបបទល្មើស សរុបរយ:ពេល៩ខែក្នុងឆ្នាំ២០១៦ មានចំនួន២.២៦៥ករណី ឃាត់ខ្លួន ៥.០៥៧នាក់(ស្រី៤៧៦នាក់) ជនជាតិខ្មែរ ៤.៩៥៨នាក់(ស្រី៤៥៧នាក់) និងជនបរទេស១១ សញ្ជាតិ៩៩នាក់ (ស្រី១៩នាក់) រួមមានជនជាតិ វៀតណាម៦០នាក់ (ស្រី១៧នាក់) , នីហ្សេរីយ៉ា១១នាក់, ស៊ុយអែត១នាក់, អាមេរិក២នាក់, កូរ៉េ១នាក់, ចិន១០នាក់(ស្រី១នាក់), ថៃ៣នាក់ (ស្រី១នាក់), ឡាវ៨នាក់, ហ្វាំងឡង់១នាក់ , អូស្រ្តាលី១នាក់និងរ៉ូម៉ានី១នាក់ ។

លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលរឹបអូស មានសារធាតុញៀន គ្រប់ប្រភេទទម្ងន់ សរុប៦៥គីឡូក្រាម ៥០០ក្រាមក្នុងនោះមាន មេតំហ្វេតាមីនម្សៅក្រាម ICEជាង ៤៤គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ (WY)ជាង៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង៣គីឡូក្រាម, កូកាអ៊ីនជាង៨គីឡូក្រាម, កេតាមីនជាង៦៩ក្រាម ,អ៊ិចស្តាស៊ីជាង៩០០ក្រាម។ ដោយឡែកកញ្ឆាក្រៀមជាង៤គីឡូក្រាម ដើមកញ្ឆា៦២.០២៣ដើម និងប្រេងម្រះព្រៅភ្នំ៩៥គីឡូក្រាម ៕

លោកនេត សាវឿន (1)

លោកនេត សាវឿន (2)

លោកនេត សាវឿន (3)

លោកនេត សាវឿន (4)

លោកនេត សាវឿន (5)

លោកនេត សាវឿន (6)

លោកនេត សាវឿន (7)

លោកនេត សាវឿន (8)

លោកនេត សាវឿន (9)

លោកនេត សាវឿន (10)

លោកនេត សាវឿន (11) លោកនេត សាវឿន (12)

លោកនេត សាវឿន (13)

លោកនេត សាវឿន (14)

មតិយោបល់