ព័ត៌មានជាតិ

ករណីអំពើលួច(ប្រាក់ខ្មែរ)នៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិលេខ២ ខេត្តកណ្ដា

ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១នឹង២០នាទី នៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ៖ឈ្មោះ ហម ស្រីគីម ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។ជនសង្ស័យ១នាក់ឈ្មោះ ទន់ សុភាព ហៅអ៊ួកភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់។វត្ថុតាងចាប់យក៖ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល (របស់ជនរងគ្រោះ)សភាពនៃរឿងហេតុ៖កាលពីពេលកើតហេតុខាងលើជនសង្ស័យបានដើរចូលក្នុងផ្ទះជនរងគ្រោះបានធ្វើសកម្មភាពលួចប្រាក់របស់ជនរងគ្រោះដែលបានចងកៅស៊ូទុកក្នុងថតតុ ហើយកាន់រត់ចេញពីក្នុងផ្ទះ ពេលនោះជនរងគ្រោះបានឃើញទាន់ក៏ស្រែកថាចោរៗ ហើយជនរងគ្រោះបានរត់ដេញតាមចាប់បណ្តាលឲ្យជនរងគ្រោះដួលមានរបួសស្នាមត្រង់ដៃខាងស្តាំ ចំនែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនបាន និងរាយការណ៏ប្រាប់សមត្ថកិច្ចអោយចុះមកនាំខ្លួនទៅប៉ុស្តិ៍ដើម្បីសាកសួរនិងចាត់ការតាមនិតិវិធីតែម្តង។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

មតិយោបល់