ព័ត៌មានជាតិ

ក្មេងស្រីម្នាក់លង់ទឹកស្រះបណ្តាលអោយស្លាប់បាត់បងជីវិតនៅស្រុកថ្មគោល

ខេត្តបាត់ដំបង : ការិយាល័យផ្សព្វផ្សាយតាមបណ្តាញអប់រំ នៅថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល តច្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៧នឹង៣០នាទី ត្រង់ចំណុចក្រុមទី១៣ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់​ ជនរងគ្រោះឈ្មោះ អយ ស្រីកែវ ភេទស្រី អាយុ២ឆ្នាំ មានទីលំភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះចុះលេងទឹកស្រះក្បែរផ្ទះខណ:ពេលឪពុកម្តាយកំពុងរវល់​មិនមានអ្នកមេីលទេីបបណ្ដាលធ្លាក់ចូលទឹកស្រះបណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ អយ ស្រីកែវ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់