ខេត្តកំពង់ស្ពឺ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃសៅរ៍ ១៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥១ (២៥-២៦) ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ មានរថយន្ត ១ គ្រឿងម៉ាក HYUNDAI ពណ៌ស្វាយ ផ្លាកលេខភ្នំពេញ 3C-4921 បើកបរដោយឈ្មោះ សាន់ មុះ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើរថយន្តនោះបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង បណ្ដាលឱ្យអូសប៉ះនិងកៅស៊ូថ្នល់ជាតិកេីតជាអណ្ដាតភ្លើងឆាបឆេះតែម្ដង។
ក្រោយពីទទួលបានពត៌មានខាងលើ កម្លាំងនគរបាលបានចេញអន្ដរាគមន៍ភ្លាមៗ ចេញប្រតិបត្តិការជួយសង្រ្គោះទាន់ពេលវេលាពន្លត់ភ្លើងបានទាំងស្រុង ប្រើទឹកចំនួន ១ ឡាន ជារថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកឧដុង្គ កម្លាំងប្រតិបត្ដិការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ ។
មតិយោបល់