ព័ត៌មានជាតិ

តិច​និក ៥ យ៉ាង​ដើម្បី​ក្លាយ​ជា​មិត្តស្រី​ល្អ​បំផុត​

​តើ​អ្នក​ចង់​ក្លាយ​ជា​មិត្តស្រី​ដ៏​អស្ចារ្យ​ម្នាក់​មែន​ទេ​? ពិត​ណាស់​អ្នក​ប្រាកដ​ជា​ធ្វើបាន​។ មាន​តិច​និក​ងាយៗ ៥ យ៉ាង​ដែល​អ្នក​អាចធ្វើ​បាន​។​

១. បង្ហាញខ្លួន​ឲ្យគេ​ឃើញ​
​នៅ​ពេល​អ្នក​នៅ​ជាមួយ​មិត្ត​ប្រុស​របស់​អ្នក ត្រូវ​បិទ​ទូរស័ព្ទ ទុក​ទៅ​ក្នុង​កាបូប​របស់​អ្នក ហើយ​ដាក់​វាឲ្យ​ឆ្ងាយ​ពី​អ្នក​។ អ្វី​ក៏ដោយ​ដែល​កើតឡើង​នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក អ្នក​អាច​រង់ចាំ​បាន​។ ប្រសិនបើ​អ្នក​ចង់​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​គូស្នេហ៍​របស់​អ្នក អ្នក​ត្រូវ​តែ​បង្ហាញខ្លួន​ឲ្យគេ​បានឃើញ​។ សម្លឹង​មើល​ភ្នែក​គាត់​នឹង​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​នឹង​មិន​សម្លឹងមើល​អ្នកផ្សេង​។

២. ត្រូវ​ស្រលាញ់​អ្វី​ដែល​គេ​ស្រលាញ់​ដែរ​
​ប្រសិនបើ​មិត្ត​ប្រុស​របស់​អ្នកមាន​ចំណង់​តណ្ហា នោះ​អាច​សណ្ឋាន​បាន​ថា​គាត់​ជា​មនុស្ស​ដែល​ចង់ឲ្យ​យើង​ស្រលាញ់​អ្វី​ដែល​គាត់​ស្រលាញ់​។ គិតគូ​ពី​អ្វី​ទាំងឡាយ​ដែល​គាត់​ចង់បាន​, យក​ចេញ​មក ហើយ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ដល់​គាត់​។ ត្រូវ​រៀន​បន្តិច​អំពី​តណ្ហា និង​ការសហការ​ជាមួយនឹង​ដៃគូ​របស់​អ្នក​។ នេះ​អាច​ជា​អ្វីមួយ​ដែល​អ្នក​ទាំង​ពីរ​មាន និង​អាច​ធ្វើ​ការពិភាក្សា​ជាមួយគ្នា​។ អ្វី​ដែល​សំខាន់​នោះ​គឺ​មិនមែន​ជា​ការពិភាក្សា​អំពី​កីឡា ឬក៏​កម្មវិធី​តាម​កញ្ចក់​ទូរទស្សន៍​ទេ​ពីព្រោះ​ប្រភេទ​រឿងរ៉ាវ​ទាំងនេះ​មិន​និយាយ​ពី​តួអង្គ​ពិតប្រាកដ​នោះទេ​។ ខិតខំ​ស្វែងរក​អ្វី​ដែល​គាត់​ពេញចិត្ត តើ​គាត់​កំពុង​តែ​គិត​អ្វី​ចិត្ត​? ទំនាក់ទំនង​ទទួលបាន​ជោគជ័យ​ដោយ​ការ​សាមគ្គី​គ្នា មិនមែន​ការបែងចែក​ជីវិត​គ្នា​នោះទេ​។ ប្រសិនបើ​អ្នក​មិន​អាច​រក​អ្វី​មួយ​ដែល​អ្នក​ពេញចិត្ត​ដូច​ដែល​គាត់​ពេញចិត្ត​ដែរនោះ តើ​ហេតុអ្វី​បាន​ជា​អ្នក​នៅ​ជាមួយ​គាត់​ទៀត​?

៣. ដាក់ខ្លួន​អ្នក​ត្រឹមតែ​ជា​មិត្ត​ធម្មតា​
​បុរសៗ​ចង់បាន​ដៃគូ​ជា​មិត្ត​ស្និទ​ស្នាល​ជាមួយ ដែល​អាច​ដើរ​កៀកក​ជាមួយគ្នា នេះ​ជា​អ្វី​ដែល​បុរសៗ​ចង់បាន​។ ការជជែក​ពី​រឿង​តូចតាច និង​ចេះ​លេងសើច ប៉ុន្តែ​អាច​បំពេញ​នូវ​សេចក្តីត្រូវការ​ខាង​ផ្លូវភេទ​ផងដែរ​។ បុរស​ចូលចិត្ត​អ្វី​ដែល​សាមញ្ញៗ ហើយ​និយាយ​ជាមួយ​យើង​ដូច​ជា​មិត្តភក្តិ លេងសើច​ច្រើន​និង​មិនបង្កើត​រឿង​ដែល​ស្មុគស្មាញ​មក​ដាក់ខ្លួន​។ ត្រូវ​មាន​សក្តានុពល​ដើម្បី​ក្លាយ​ជា​មិត្ត​ល្អ​បំផុត​សម្រាប់​គាត់ និង​បង្ហាញ​គាត់​ពី​សក្តានុពល​នេះ​ដល់​គាត់​។ គាត់​នឹង​នៅ​ជិត​អ្នក​រហូត​ប្រសិនបើ​អ្នក​អាច​ធ្វើបាន​។​

៤. កុំ​និយាយ​ពី​រឿង​ច្រំ​ដែលៗ​
​ប្រសិនបើ​មិត្ត​ប្រុស​របស់​អ្នក​កំពុងតែ​កិច្ចការ​អ្វីមួយ អ្នក​ប្រហែលជា​ត្រូវតែ​ជួយ ប៉ុន្តែ​កុំ​ធ្វើឲ្យ​មាន​ជម្លោះ​។ ប្រសិនបើ​មាន​អ្វី​មក​រារាំង អ្នក​ប្រហែលជា​ចង់​ធ្វើ​វា​កាន់តែ​ខ្លាំង ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​វា​ហើយ​ឲ្យ​គាត់​ទៅ​ធ្វើ​អ្វី​ផ្សេងទៀត​។ ប៉ុន្តែ​អ្នក​ត្រូវ​ចង់ចាំ​ថា​មិន​ត្រូវ​សួរ​រឿង​ដដែលៗ ឬ​ចចេះ​នៅតែ​ចង់​ធ្វើ​អ្វី​ដែល​ប្រឆាំង​នឹង​ចិត្ត​របស់​គាត់​នោះឡើយ​។​

៥. ត្រូវ​ចៀសវាង​ការសហការ​ជាមួយ​នឹង​បណ្តាញ​សង្គម​
​ការផ្តាច់​ទំនាក់ទំនង​គ្នា​តាម​ហ្វេ​សប៊ុក ឬ Google Plus ជាដើម​។ អ្នក​គឺជា​មិត្ត និង​ជា​មនុស្ស​ជាទី​ស្រលាញ់​នៅក្នុង​ជីវិត​ពិត​របស់​អ្នក ដូច្នេះ​អ្នក​មិន​ត្រូវ​ផ្តោត​ទៅលើ​អ្វី​គ្រប់​គ្នា​ដែល​កំពុង​ធ្វើ​នៅក្នុង​ពិភពលោក​ជាក់ស្តែង​មួយ​នេះ​ទេ​។ តើនរ​ណា​ដែល​ចេះ​ព្រួយបារម្ភ​? រឿង​តែ​មួយគត់​គឺ​ការឈ្លោះប្រកែក​គ្នា​តែ​ប៉ុណ្ណោះ​។ ហេតុ​អ្វី​ទៅ​? ដោយសារតែ​មនុស្ស​ចង់​តែ​រករឿង​ឈ្លោះប្រកែក​គ្នា​។ ” តើ​រូបថត​ស្រី​ម្នាក់​នោះ​ជា​អ្នកណា​? ” ឬក៏ ” តើ​គាត់​នៅ​ជាមួយ​អ្នក​ណា​កាលពី​យប់​ម៉ិញ ?” អ្នក​ត្រូវ​បោះបង់​នូវ​ភាព​តានតឹង និង​ការ​លេងល្ខោន​ដាក់គ្នា​។ ត្រូវ​មាន​ជំនឿ​ទុកចិត្ត​លើ​មិត្ត​ប្រុស​របស់​អ្នក​រហូតដល់​ពេល​ដែល​គាត់​ប្រាប់​អ្នក​ដោយ​ខ្លួនឯង​។ ប្រសិនបើ​គាត់​ប្រាប់​ដល់​អ្នក អ្នក​មិន​ចាំបាច់​ត្រូវការ​ឲ្យ​ហ្វេស​ប៊ុក​ប្រាប់​អ្នក​ឲ្យ​បែក​គ្នា​ជាមួយ​គាត់​នោះ​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/14002855291_zps536884bb.jpg

មតិយោបល់