ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ២៨ ខែមិនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៣ទីតាំង ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ៍/ដេប៉ូចែកចាយទាំង០៣ផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ៍/ដេប៉ូចែកចាយប្រេងឥន្ធនៈ
– ០១ ទីតាំងមិនមានអនុលោមភាព ទាំងផ្នែកគុណភាព និងផ្នែកបរិមាណ
– ០២ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។
ដោយសារនេះជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយ៍/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់