បាត់ដំបង : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ១ខ្នងទាំងស្រុង ផ្ទះទំហំ ៨ម៉ែត្រ × ៩ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងឈើ ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ម្ចាស់ផ្ទះឈ្មោះ ហេង វិច ភេទស្រី អាយុ៧២ឆ្នាំ រស់នៅចំណុចភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។



មតិយោបល់