ព័ត៌មានជាតិ

ជនសង្ស័យជាមេក្លោងនិងបក្សពួក ០៩នាក់ រួមនឹងវត្ថតាងថ្នាំញៀន ៣គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ : យោងតាមផេក មូលដ្ឋានកងរាជអាវុធត្ថស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង2:០០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន។

ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាប្រព្រឹត្តិបទល្មើស រយ:ពេល០៧ថ្ងៃ រហូតឈានដល់ការចុះបង្រ្កាបជនសង្ស័យជាមេក្លោងចំនួន៤នាក់ និងបក្សពួកជាបន្តបន្ទាប់ នៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ និងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៩នាក់ មានឈ្មោះដូចខាងក្រោម

១/ ឈ្មោះ ថន ផល្លា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ (ជាមេក្លោង)។

២/ ឈ្មោះ ផន ស្រីណា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ (ជាមេក្លោង)។

៣/ ឈ្មោះ លឹម ស្រីអូន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ (ជាមេក្លោង)។
៤/ ឈ្មោះ ណាំ វ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តាក់ស៊ី ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ (ជាមេក្លោង) ។

៥/ ឈ្មោះ ផាន់ លំអង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ស្នាក់នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ។

៦/ ឈ្មោះ សឿន ចាន់ណា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។

៧/ ឈ្មោះ ឆន សុឃឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។

៨/ ឈ្មោះ យ៉ង សុភាស់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចម្ការកៅស៊ូ ស្នាក់នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់។

៩/ ឈ្មោះ ធី ឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចម្ការកៅស៊ូ ស្នាក់នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់។

+ចាប់យកវត្ថុតាងរួមមាន:
១- ក្រាមសថ្លា សរុបចំនួន ៣១០០,៥១ ក្រាម (ទម្ងន់សុទ្ធ)
២- ថ្នាំគ្រាប់ពណ៌ផ្កាឈូក ០៤គ្រាប់ ទម្ងន់ ០,៣៧ ក្រាម (មេតំហ្វេតាមីន)
៣- ដបជក់ ០៤
៤- ដែកកេះ ០៣
៥- ជញ្ចីងថ្លឹង ០១
៦- ទូរស័ព្ទដៃ ១២គ្រឿង
៧- រថយន្ត ០៥គ្រឿង
៨- ម៉ូតូ ០១គ្រឿង
៩- ប្រាក់ ២០០.០០០រៀល
១០- ស្លាកលេខរថយន្ត ០២
១១- ស្លាកលេខម៉ូតូ ០១
១២- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១
១៣- ស្លាបព្រាជ័រសម្រាប់ចូកគ្រឿងញៀន ០១។

មតិយោបល់