ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះរោងចក្រ ផលិតប្រអប់បាយ T.M.V.P មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រ ផលិតប្រអប់បាយ មួយកន្លែង កាលពីនៅវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រ ឈ្មោះ T.M.V.P
ម្ចាស់ឈ្មោះ ស៊ុ សែម ភេទប្រុស អាយុ ៤៥ឆ្នាំ (ជនជាតិ ខ្មែរ)
មុខរបរ : អគ្គនាយករោងចក្រ
មូលហេតុ : ឆ្លងចរន្តអគ្គិសនី
ប្រភេទសំណង់: ដែកប្រក់សង្ក័សី (ទំហំ ៣០ម៉ែត្រ x ៤០ម៉ែត្រ )
ខូចខាតសម្ភារ: ឆេះអស់ទាំងស្រុង (ទំហំ ៣០ម៉ែត្រ x ៤០ម៉ែត្រ ) និងស្នោមិនទាន់សម្រាចអស់ ១៥តោ ន , ម៉ូតូ ១គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡេីយ
ហេតុការណ៍ខាងលើមានការជួយអន្តរាគមន៍ពី រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ១០គ្រឿង ប្រេីប្រាស់ទឹកអស់ ២០ឡាន ស្មេីនឹង ៨០ម៉ែត្រ គូប

រថយន្តជំនួយអន្តរាគមន៍ពន្លត់ដូចជា
– រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ១២ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យរបស់ (ង៧០) ចំនួន ៤គ្រឿង ប្រេីប្រាស់ទឹកអស់ ៨ឡាន ស្មេីនឹង ៣២ម៉ែត្រ គូប
– រថយន្តពន្លត់អគ្គិភ័យរបស់ បុរី ក្តីសង្ឃឹម ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង ១២ម៉ែត្រ គូប

ពន្លត់ចប់ : នៅវេលាម៉ោង ១៩និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់