ព័ត៌មានជាតិ

បញ្ជូនសពពលរដ្ឋខ្មែរម្នាក់មកកម្ពុជាវិញ តាមច្រកជប់គគីរ

ឧត្ដរមានជ័យៈ សាកសពពលរដ្ឋខ្មែរម្នាក់ បានស្លាប់នៅមន្ទីរពេទ្យស្រុកថៃ ត្រូវបានសមត្ថកិច្ចថៃដឹកជញ្ជូនប្រគល់ឲ្យគ្រួសារវិញ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ តាមច្រករបៀងព្រំដែនភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចកម្ពុជា ប្រចាំច្រកជប់គគីរ បាននិយាយថា សាកសពខ្មែរម្នាក់ដែលថៃ បានបញ្ជូនមានឈ្មោះ ផេង អាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកានាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តបុរីរ៉ាំ ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់គោយន្តកន្ត្រៃ ហើយក៏ត្រូវបានស្លាប់ ដោយមានអាការៈជំងឺធ្ងន់ធ្ងរពេក។ ហើយត្រូវបានប្រគល់ សាកសពជូនដល់សាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG_4053IMG_4054IMG_4055

មតិយោបល់