ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៦​នាក់​ បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​ជាមួយ​អាវុធ​ច្រើន​ដើម​ កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​

បាត់ដំបង​ : យោងតាមផេក​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភ:​ ឆ្នាំ​២០២៣​ លោក​វរសេនីយ៍ឯក​ ឈឿ​ន​ គឹ​ម​សុង​ នាយក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ដឹក​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ក្មេង​ទំនើង​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​ ត្រង់​ចំណុច​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ក្មេង​ទំនើង​ចំនួន​០៦​នាក់​ មក​កាន់​ស្នងការដ្ឋាន​ ទី​១.​ឈ្មោះ​ ផា​ន​ សុ​ណា​ភូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​,​ ទី​២.​ឈ្មោះ​ សុង​ សីហា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​អំពិល​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​,​ ទី​៣.​ឈ្មោះ​ យុន​ រតនា​ ហៅ​ ភ​ក្រ​ អាយុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​,​ ទី​៤.​ឈ្មោះ​ យុន​ រត​នី​ ហៅ​ងិ​ត​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​,​ ទី​៥.​ឈ្មោះ​ សែ​ម​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេ​ខេត្តបាត់ដំបង​ និង​ទី​៦.​ឈ្មោះ​ វៀត​ វត្ត​ន​:​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ -​ កាំបិត​កែ​ច្នែ​ចំនួន​ ០២​ដើម​,​ -​ កាំបិតប៉័ងតោ​ចំនួន​ ០១​ដើម​,​ -​ ពូថៅ​ចំនួន​ ០១​ដើម​,​ -​ ដែក​បំពង់​ទីប​ចំនួន​ ០១​ដើម​,​ -​ ម៉ូតូ​ ២​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1M-2802​ និង​ម៉ាក​ស៊ូ​ស៊ូ​គី​វី​វ៉ា​ ពណ៌​ក្រហម​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​បាត់ដំបង​ 1M-0495​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

 

មតិយោបល់