សៀមរាបៈ កាលពីវេលាម៉ោង២យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៦ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅមុនពេលកើតហេតុ គោយន្តកែច្នៃដឹកចំរឹងបានបើកបរឆ្លងផ្លូវពីទិសត្បូងទៅទិសជើង ក៏ត្រូវម៉ូតូC125 ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ សៀមរាប1J-9649 បណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ជនរងគ្រោះមានឈ្មោះ ឈ្នាង ទើង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកគោយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់