ព័ត៌មានជាតិ

ប្រភពថា៖ ACU បញ្ជូនខ្លួនជនសង្ស័យជាមន្ត្រីសាលាក្រុងភ្នំពេញ ២រូបទៅកាន់តុលាការ

ភ្នំពេញៈ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបាន បង្ហើបថា នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យ ២នាក់ទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី។

ប្រភពបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់នោះគឺជាមន្ត្រីសាលារាជធានីភ្នំពេញ ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ។

យោងតាមប្រភពបច្ចុប្បន្នជនសង្ស័យទាំង២ នាក់កំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងក្រុងភ្នំពេញ។

ទោះជាយ៉ាងណា ព័ត៌មានខាងលើគឺជាការអះអាងរបស់ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ ដូច្នេះយើងនឹងជម្រាបជូនបន្ថែមប្រសិនបើមានព័ត៌មានដែលជាក់លាក់ និងច្បាស់លាស់ជាងនេះ ថាតើជនសង្ស័យជាអ្នកណា? និងត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងអ្វី?

មតិយោបល់